[ខ្លឹមសារពីសំណងគ្រោះថ្នាក់ឧស្សាហកម្មៈ - រងរបួសពេលធ្វើការសូមពិនិត្យមើល!]
- គ្រប់គ្នាអាចទទួលបានអត្ថប្រយោជន៍ពីធានារ៉ាប់រងគ្រោះថ្នាក់ការងារ
- អនុវត្តគ្រប់កន្លែងការងារដែលជួលបុគ្គលិក1នាក់ឡើង។ទោះបីជានិយោជកមិនបានទិញធានារ៉ាប់រងក្តីករណីកើតមានគ្រោះថ្នាក់ អនុត្តដោយស្វ័យប្រវត្តនិងអាចបានទទួលសំណង។
- ពលករចំណាកស្រុកគ្មានឯកសារទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងគ្រោះថ្នាក់ការងារដូចជនជាតិកូរ៉េដែរ។
(តែ,កន្លែងការងារមិនមែនជាសាអាជីវកម្មតែជាលក្ខណៈឯកជនក្នុងវិស័យកសិកម្ម.ព្រៃឈើ.នេសាទ.ផ្នែកបរបាញ់ (មិនរាប់បញ្ចូលការកាប់ឈើ) មានបុគ្គលិកតិចជាង5នាក់ត្រូវបានដកចេញពីការធានារ៉ាប់រងជាកាតព្វកិច្ច។)
- ការដាក់ពាក្យស្នើសំណងគ្រោះថ្នាក់ការងារ,មិនតម្រូវបានការអនុញាតិពីនិយោជកឡើយ។
បើគ្រោះថ្នាក់កើតឡើងកម្មករគ្រាន់តែត្រូវដាក់ពាក្យស្នើដោយខ្លួនឯងទៅកាន់ការិយាល័យសេវាកម្មសំណងសម្រាប់កម្មករ។ និយោជកជំទាស់ ឬបដិសេធមិនចុះហត្ថលេខាលើទម្រង់លិខិតស្នើសុំក្តីក៍គ្មានការប៉ះពាល់ដល់ការចុះឈ្មោះស្នើសុំនោះឡើយ។
- ករណីបែបនេះ អ្នកនឹងអាចទទួលបានសំណង
សំណងមិនត្រឹមតែសម្រាប់ផ្តល់ពេលរងគ្រោះថ្នាក់ពេលធ្វើការប៉ុណ្ណោះទេពេលគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរតាមផ្លូវទៅមកដើម្បីធ្វើការ,ពេលមានជំងឺការងារជាដើម ពេលត្រូវការការព្យាបាលរយៈពេល 4ថ្ងៃឡើង និងពេលមានការស្លាប់កើតឡើង។
1) សំណងសំខាន់ៗទទួលពេលបានការអនុម័តសំណងសម្រាប់គ្រោះថ្នាក់ការងារ
- ប្រាក់ខែថែទាំ: ថ្លៃពេទ្យ, ថ្លៃវះកាត់, ថ្លៃថ្នាំពេទ្យជាដើម ថ្លៃព្យាបាលទាំងស្រុង
- ប្រាក់ខែសម្រាកការងារៈ: ផ្តល់70%ពេលមិនបានធ្វើការជាប់ព្យាបាលខ្លួន (បើប្រាក់ឈ្នួលទាបជាងប្រាក់ក្រសួងគឺផ្តល់ត្រឹមកំរិតប្រាក់ក្រសួង)។
- ប្រាក់ខែពិការភាពៈ ផ្តល់តាមកម្រិតនៃភាពពិការនៅសល់ក្រោយការព្យាបាលត្រូវបានបញ្ចប់។
- សំណងបទប្បវេណីៈក្រៅពីសំណងគ្រោះថ្នាក់ការងារបើក្រុមហ៊ុនខុសអាចទាមទាសំណងដោយឡែកបានដែរ។
2) សូមចុះឈ្មោះស្នើមុនយឺតពេល (ហួសកាលកំណត់)
- ប្រាក់ខែសម្រាកការងារនិងប្រាក់ខែថែទាំ : ក្រោម 3 ឆ្នាំគិតចាប់ពីថ្ងៃកើតហេតុ
- ប្រាក់ខែពិការភាព. ប្រាក់គ្រួសាសព. និងថ្លៃធ្វើបុណ្យសព: ក្នុងរយៈពេល 5 ឆ្នាំគិតចាប់ពីថ្ងៃកើតហេតុ (ឬfថ្ងៃបានបញ្ជាក់)
- សិទ្ធិនិងបាត់បង់ទៅរតាមពេលវេលា ដាក់ពាក្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបានទើបជាកាល្អ។