4-1. សិទ្ធិនៅពេលពលករទទួលប្រាក់ឈ្នួល
- ត្រូវផ្តល់ប្រាក់ឈ្នួលអោយពលករជាលុយទាំងអស់រៀងរាល់1ខែម្តងទៅតាមថ្ងៃដែលបានកំណត់។.
○ ប្រាក់ឈ្នួលគឺត្រូវតែទទួលបានតាមខែនៃថ្ងៃដែលបានកំណត់
- និយោជកមិនត្រូវផ្លាស់ប្តូរថ្ងៃកំណត់ផ្តល់ប្រាក់ឈ្នួលតាមតែអំពើចិត្តឡើយ។
○ ពលករផ្ទាល់ចាំបាច់គឺត្រូវតែទទួលប្រាក់ឈ្នួល
- មិនត្រូវអោយមិត្តភក្តិទទួលប្រាក់ឈ្នួលជំនួសឡើយ។
○ ប្រាក់ឈ្នួលគឺត្រូវទទួលជាប្រាក់សុទ្ធដែលអាចប្រើប្រាស់បាន។
- មិនអាចផ្តល់ជា ក្រដាស់ប្រាក់ប្រើតាមទីផ្សារដែលមានកំណត់រឺក្រដាស់ប្តូរជាទំនិញរឺមួយក៍ជាផលិតផលរបស់ក្រុមហ៊ុនឡើយ។
○ ប្រាក់ខែត្រូវទទួលជាប្រាក់សុទ្ធទាំងអស់
- បើគ្មានការយល់ព្រមទេ ថ្លៃកំដៅនិងម៉ាស៊ីនត្រជាក់·ថ្លៃអគ្គិសនី· ថ្លៃប្រើអ៊ីនធឺណិតជាដើម មិនអាចកាត់ចេញពីប្រាក់ឈ្នួលមុនបើកបានទេ។
○ ○ត្រូវតែយកវិក័យប័ត្របញ្ជាក់ប្រាក់ខែ
- ប្រាក់ខែសរុបនិងចំនួនថ្លៃផ្សេងៗ,វិធីគណនា,ប្រាក់ថ្លៃកាត់ផ្សេងៗជាដើមនិងត្រូវយកជាលិខិតបញ្ជាក់ប្រាក់ខែ
4-2. ចំនួនប្រាក់ឈ្នួលអប្បបរមានិងប្រាក់ផ្សេងទៀត
1) ឆ្នាំ2026មួយម៉ោងនៃថ្លៃការងារគឺ10**,**320 វ៉ុន!
- ការងារតាមប្រព័ន្ធអនុញាតិការងារក្តី,ទិដ្ឋាការរៀនវគ្គខ្លីក្តី,ពលករចំណាក់ស្រុកមិនបានចុះបញ្ជីក្តី
ត្រូវបានទទួលប្រាក់ឈ្នួលការងារ អប្បបរមានេះឡើងទៅ។
| 구분 | 2025년 (01.01~12.31)
ឆ្នាំ2025 (01.01~12.31) | 2026년 (01.01~12.31)
ឆ្នាំ2026 (01.01~12.31) |
| --- | --- | --- |
| 최저시급 | 10,030원
10,030វ៉ុន | 10,320원
10,320វ៉ុន |
| 일급(1일 8시간 기준) | 80,240원
80,240វ៉ុន | 82,560원
82,560វ៉ុន |
| 월급(1주 40시간, 유급주휴 8시간 포함) | 2,096,270원
2,096,270វ៉ុន | 2,156,880원
2,156,880វ៉ុន |
ប្រយ័ត្ន!
- ក្នុងកិច្ចសន្យាការងារដែល ពលករស្ថិតក្នុងរយៈពេលហ្វឹកហាត់ការងារ, រាប់ចាប់ពីថ្ងៃហ្វឹកហ្វឹនការងាររហូតដល់3ខែ អាចនឹងកាត់10%
បានចេញពីប្រាក់ខែអប្បបរមា។