- និយោជកនៅកន្លែងធ្វើការមាននិយោជិតធម្មតាចាប់ពី 5 នាក់ឡើងទៅ, ត្រូវធានាការឈប់សម្រាកពេលមានរដូវម្តង1ដងក្នុង1ខែដល់កម្មករស្ត្រីបើពួកគេធ្វើការស្នើសុំ ដោយមិនគិតពីប្រភេទការងារ,ចំនួនបានចូលធ្វើការ ឬអាយុឡើយ។ (យ៉ាងនេះក្តី ការឈប់សម្រាកពេលវដ្ដរដូវគឺជាការឈប់សម្រាកគ្មានប្រាក់ឈ្នួលឡើយ លុះត្រាតែមានចែងក្នុងកិច្ចព្រមព្រៀងសមូហភាព ឬបទប្បញ្ញត្តិការងារ)
- ប្រសិនបើកម្មការិនីមានផ្ទៃពោះសម្រាលកូន និយោជកត្រូវធានាការឈប់សម្រាកសរុបចំនួន90 ថ្ងៃមុន និងក្រោយពេលសម្រាលកូន, ហើយការឈប់សម្រាកអំឡុង 60 ថ្ងៃដំបូងត្រូវធានាជាមួយនឹងប្រាក់ឈ្នួល។(ច្បាប់ការងាមាត្រាទី74)
- អនុលោមតាមមាត្រា 19 នៃច្បាប់ស្តីពីឱកាសការងារស្មើភាពគ្នា បុគ្គលិកស្ត្រីមានផ្ទៃពោះ ឬបុគ្គលិកដែលចិញ្ចឹមកូនអាយុ 8 ឆ្នាំ ឬតិចជាងនេះ (ថ្នាក់ទី 2 ឬទាបជាងនេះ) ត្រូវបានធានាការឈប់សម្រាកមើលថែកូនរហូតដល់1ឆ្នាំ ដែលអាចពន្យារបានរហូតដល់អតិបរមា1ឆ្នាំ និង6ខែក្នុង1នាក់ៗ ប្រសិនបើឪពុកម្តាយទាំងពីរប្រើប្រាស់វាយ៉ាងហោចណាស់បីខែ។
- ពលករកំពុងពពោះរឺឆ្លងទន្លេរួច មិនទាន់បាន1ឆ្នាំ ត្រូវបានហាមឃាត់មិនអោយបំពេញការងារម៉ោងយប់និងធ្វើការថ្ងៃឈប់សំរាកឡើយ។